ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកំពង់ធំ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារខ្យល់កន្ត្រាក់ចំនួន ៧៣ខ្នងផ្ទះ នៅស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ
Sat,05 June 2021 (Time 02:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 411នាក់)

(រដ្ឋបាលខេត្តខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និង​សហការី បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៣ខ្នងផ្ទះ នៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១:៤០នាទី ថ្ងៃទី០២ មិថុនា ២០២១ បណ្តាលអោយររលំ របើក​ដំបូលក្បឿង ដំបូលសង្កសី ចំនួន ៧៣ខ្នងផ្ទះ ក្នុងនោះស្រុកប្រាសាទសំបូរ ១៤ខ្នងផ្ទះ និងស្រុកកំពង់ស្វាយ ចំនួន ៥៩ខ្នងផ្ទះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសារ​រងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការរបើកដំបូលនិងបង្កឲ្យមានគ្រោះថ្នាក់​រហូតដល់​បាត់បង់​​អាយុជីវិតព្រមទាំងរងរបួសជាច្រើននាក់ ដែលមិននឹកស្មានដល់។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរង​គ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងតែចាត់តំណាងអោយចុះសាកសួរសុខទុក្ខ និង ផ្តល់ជំនួយសង្រ្គោះទាន់បានទាន់ពេលវេលា " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច "។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយ​បាន​គ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " របស់រាជរដ្ឋាភិបាល និងចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ខ្សែចម្លង កុំអោយជំងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលគ្រួសារ និងសហគមន៍យើង។

នៅក្នុងដំណើរថ្ងៃដដែលនោះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មា​ធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញបន្តទៅសាកសួរ​សុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះបណ្ដាលឲ្យបាក់ដៃដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ធំផងដែរ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង៧៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖
អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឆ្នាំងចំនួន ១ គូរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ តង់កៅស៊ូចំនួន១ និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1352 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9874 នាក់
ខែនេះ :
30230 នាក់
3 ខែនេះ :
94033 នាក់
សរុប :
965326 នាក់