ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តបាត់ដំបង ៖ កំណាត់ផ្លូវពីរខ្សែ ស្ថិតក្នុងទីតាំងផ្សេងគ្នា ក្នុងស្រុកសង្កែ និងតភ្ជាប់ទៅស្រុកបាណន់ កំពុងបន្តសាងសង់យ៉ាងមមាញឹកបើទោះបីស្ថានភាពកូវីដ-១៩កំពុងរីករាលដាលក៏ដោយ
Sat,05 June 2021 (Time 03:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 404នាក់)

នៅព្រឹកថ្ងៃសុក្រទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ដែលរួមមានលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ចុះពិនិត្យមើលស្ថានភាពកំណាត់ផ្លូវពីរខ្សែ ដែលកំពុងសាងសង់យ៉ាងមមាញឹក បើទោះបីស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាលក៏ដោយ ដើម្បីសម្រេចទៅតាមផែនការសាងសង់ផ្លូវដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ផងដែរ។ កំណាត់ផ្លូវខេត្តនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) មានប្រវែង សរុប ៥.០០០ម ទទឹង ៧ ម កំពុងតែបន្តការងារ ចាក់ថ្មម៉ិច កៀរកិនបង្ហាប់ ចន្លោះគម ១២+០០០ ដល់គម ១៣+៨០០ ដែលតភ្ជាប់ពីភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ និង ទៅដល់ភូមិ ព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ និងកំណាត់ផ្លូវមួយខ្សែទៀតសរុប ៤.៦០០ ទទឹង ៧ម កំពុងអនុវត្តការងារ ចាក់ដីជម្រើស កៀរកិនបង្ហាប់ពង្រីកតួថ្នល់ ចន្លោះ គម ១៨+៥០០ ដល់គម ២៣+ ១០០ស្ថិតក្នុងភូមិ បឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារកូវីដ-១៩ ចំនួន៥០គ្រួសារ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងបាននាំយកអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ។

ឯកឧត្តម ងួន រតនៈ បានសម្ដែងនូវការសប្បាយរីករាយជូនចំពោះប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរំកិលព្រំដី និងបរិច្ចាគចិញ្ចើមផ្លូវដល់ក្រុមការងារស្ថាបនាផ្លូវ ដែលធ្វើឲ្យផ្លូវមានសភាពកាន់តែទូលាយជាងមុន ។ ឯកឧត្តមបានបន្តទៀតថា នេះគឺជាសមិទ្ធផលដែលប្រជាពលរដ្ឋធ្វើឡើងសម្រាប់បន្តវេនដល់កូនចៅជំនាន់ក្រោយៗ ហើយសូមមេត្តាបន្តថែរក្សាផ្លូវមួយខ្សែនេះ ដោយមិនត្រូវដឹកធ្ងន់ខុសពីការកំណត់ជាដើម ដើម្បីឲ្យផ្លូវមួយខ្សែនេះ អាចប្រើប្រាស់បានយូរអង្វែង រហូតដល់តរាប់ជំនាន់ក្រោយៗទៀត ក៏អាចប្រើប្រាស់ផ្លូវមួយខ្សែនេះបានដែរ ព្រោះតែការចូលរួមថែរក្សារបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំឲ្យភ្លេចខ្លួនពីជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជំងឺនេះ នៅតែបន្តយាយីយើងជានិច្ច ហើយជំងឺនេះគឺចូលចិត្តអ្នកដែលខ្វះការអនាម័យ ដូចនេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែបន្តនូវអនាម័យខ្លួនប្រាណជានិច្ច ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុនសែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1157 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6843 នាក់
ខែនេះ :
31978 នាក់
3 ខែនេះ :
70179 នាក់
សរុប :
772007 នាក់