ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បន្តទទួលអំណោយមនុស្សធម៌ សម្រាប់រួមចំណែកទ្រទ្រង់វិស័យមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា
Sat,05 June 2021 (Time 03:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 389នាក់)

នារសៀលថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅវត្តជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពត ព្រមទាំងសហការី បានទទួលនូវអំណោយមនុស្សធម៌ ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពី មន្ត្រីសង្ឃក្នុងខេត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់ក្នុងបេសកកម្មការងារមនុស្សធម៌របស់សាខា ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ " ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ " ។

មានសង្ឃដីកាក្នុងឱកាសនោះព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត បានបញ្ជាក់ឲ្យដឹងថា ទេយ្យទានជាថវិកាក្ដី គ្រឿងឧបភោគបរិភោគ និងសម្ភារៈក្ដី ដែលបានប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតពេលនេះ គឺបានមកពីការរួមចំណែករបស់មន្ត្រីសង្ឃ ជាព្រះមេគណខេត្ត ព្រះសាលាអនុគុណ និងសហការីទាំង ៨ក្រុង ស្រុក ក្នុងខេត្ត សរុប ជាថវិកា មានចំនួន ២១លាន៣ម៉ឺនរៀល អង្ករ ១ តោន បន្លុងជាសម្ភារៈប្រើប្រាស់ចំនួន៣០ និងមីចំនួន១០កេស។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យដោយក្តីនឹករលឹកនិងបានថ្លែងអំណរ ព្រះគុណកោតសរសើរ ចំពោះមន្ត្រីសង្ឃគ្រប់ព្រះអង្គឋានានុក្រម និងសហការីក្នុងទឹកព្រះទ័យជ្រះថ្លាដ៏ប្រពៃណីនាពេលនេះ។ ពិសេស ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត ដែលកន្លងមកព្រះអង្គមិនត្រឹមតែដឹកនាំក្នុងវិស័យពុទ្ធចក្រក្នុងខេត្តឲ្យមានការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះព្រះអង្គ ក៏បានដឹកនាំចូលរួមក្នុងវិស័យកិច្ចការសង្គម និងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា យ៉ាងសកម្ម ក្នុងការរួមចំណែកជួយរំលែកដោះស្រាយសម្រាលទុក្ខលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពតបានយ៉ាងប្រសើរផងដែរ។

ឯកឧត្តម ជាវ តាយ ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានជំរុញសកម្មភាពនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ នឹងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ បានចំនួនប្រមាណជាង១៤០០គ្រួសារហើយ។ ដោយឡែកអំណោយដែលទទួលបានពីព្រះមន្ត្រីសង្ឃពេលនេះ ឯកឧត្តមនឹងខិតខំយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅ ។ ពិសេសជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តកំពត ដែលងាយរងគ្រោះបំផុត រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលបច្ចុប្បន្នបាននឹងកំពុងវាយប្រហារលើសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រឈមមួយចំនួន នៃខេត្តកំពត ឲ្យបានសម្រេចស្របតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដែលជានិច្ចកាលតែងតែបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនមានការរើសអើងឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1155 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9677 នាក់
ខែនេះ :
30033 នាក់
3 ខែនេះ :
93836 នាក់
សរុប :
965129 នាក់