ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកចិត្របុរី ខេត្តក្រចេះ
Sun,06 June 2021 (Time 06:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 387នាក់)

ព្រឹកថ្ងៃសៅរ៍០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការដែលជាប្រធាន អនុប្រធាន សមាជិកក្រុមការងារស្រុក នៃខេត្តក្រចេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលស្រុក មេឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត សរុបទាំងអស់មានប្រមាណ ១៧០នាក់។

ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ក៏បានសង្កត់ធ្ងន់ជាអាទិ៍ថា ក្នុងយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រយៈពេលជាងមួយឆ្នាំកន្លងទៅ បានបង្ហាញច្បាស់នូវតួនាទីស្នូលរបស់មន្ត្រីរាជការយើងនៅទូទាំងប្រទេស ជាពិសេសសកម្មភាពយ៉ាងសស្រាក់សស្រាំរបស់កងទ័ពអាវស និងមន្ត្រីសាធារណៈជួរមុខ ក៏ដូចជាមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដែលបាននិងកំពុងរួមគ្នាបន្តពុះពាររាល់បញ្ហាប្រឈមដើម្បីសម្រេចភារកិច្ចគ្រប់គ្រងស្ថានភាពសុខភាពសាធារណៈ បង្កលក្ខណៈដល់ការរក្សាស្ថិរភាព និងប្រក្រតីភាពជីវភាពសង្គម។

ទន្ទឹមនឹងភារកិច្ចដ៏ធ្ងន់ធ្ងរពោរពេញដោយការទទួលខុសត្រូវក្នុងការបន្តប្រយុទ្ធយកឈ្នះកូវីដ-១៩ កំលាំងសាមគ្គីជាតិរបស់មន្ត្រីរាជការ កំលាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក៏បាននិងកំពុងតែពុះពារជំនះគ្រប់ឧបសគ្គដើម្បីដោះស្រាយរាល់ផលប៉ៈពាល់នៃវិបត្តិសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាសវៃនៃរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងបុព្វហេតុសុខសន្តិភាព អភិវឌ្ឍនភាព វិបុលភាព និងអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងតរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1465 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7151 នាក់
ខែនេះ :
32286 នាក់
3 ខែនេះ :
70487 នាក់
សរុប :
772315 នាក់