ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីពេទ្យ និងផ្ទះជូនអតីតយុទ្ធជន
Sun,06 June 2021 (Time 06:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 301នាក់)

(ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តម នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ សាងសង់ផ្ទះ បង្គន់អនាម័យ ខួងអណ្តូងទឹក និងបំពាក់ប្រព័ន្ធសូឡាឱ្យបានឆាប់រហ័ស ក្នុងការផ្តល់ជូនគ្រួសារអតីតយុទ្ធជន ជាង៦០០គ្រួសារ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បង្កបង្កើនផលឱ្យបានឆាប់រហ័ស ខណៈរដូវវស្សាបានខិតជិតមកដល់ហើយនោះ។

ឆ្លៀតឱកាសចុះត្រួតពិនិត្យ និងពន្លឿនការសាងសង់ននេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជួបសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះ និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗនេះផងដែរ ដោយការសាងសង់នេះ បានរួចជាជំហានដំបូង ចំនួន៥០ខ្នង ហើយក្នុងចំណោមជាង៦០០ខ្នងនោះ។

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះចំនួន៦២៨ខ្នង សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះ ចំនួន៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខ និងប្រគល់ជូនទៅតាមកាលបរិច្ឆេទបន្តបន្ទាប់ទៀត។ ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវស្បៀងអាហារមួយចំនួន ប្រគល់ជូនដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះផងដែរ។

ក្រោយទទួលបានផ្ទះ និងដីសម្រាប់បង្កបង្កើនផលនោះ បងប្អូនអតីតយុទ្ធជន ដែលភាគច្រើនជាអតីតយោធា និងនគរបាល បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងអគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយពួកគាត់បានលើកឡើងថា អំណោយរបស់សម្តេចទាំងពីរ នេះគឺប្រៀបបានដូចស្រង់ជីវិតរបស់ពួកគាត់ ឱ្យរស់យ៉ាងសុខស្រួលម្តងទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1508 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7194 នាក់
ខែនេះ :
32329 នាក់
3 ខែនេះ :
70530 នាក់
សរុប :
772393 នាក់