ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកក្រុមអាជីវករ និងស្ថានភាពទូទៅជុំផ្សារតាកែវ
Mon,07 June 2021 (Time 05:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 324នាក់)

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការសម្រេចរបស់រដ្ឋបាល ខេត្ត ស្ដីពីសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារតាកែវ បរិវេណ ជុំវិញផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ស្ថិតនៅភូមិថ្នល់បែក សង្កាត់ រកាក្រៅ ក្រុងដូនកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ព្រមទាំងការយកសំណាក របស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារតាកែវ។

មានប្រសាសន៍ឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តដែល ត្រូវបាន បិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀតបាន។ អាជីវករ និងអ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្រ្តីសុខាភិបាល នៅចំណតរថយន្តផ្សារតាកែវ ក្នុងករណីដែលបងប្អូនខាកខាន មិនបានផ្តល់សំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមណ្ឌល សុខភាពឬមន្ទីរ ពេទ្យបង្អែកនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះ អាជីវករ និងអ្នកលក់ដូរទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្ត ៣កុំ និង ៣ការពារ ក្នុងអំឡុងពេលនៃ ការអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាម ឃាត់ការចេញចូល ការជួបជុំ ឬការ ប្រមូលផ្តុំមនុស្សនៅតំបន់បិទខ្ទប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1094 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6780 នាក់
ខែនេះ :
31915 នាក់
3 ខែនេះ :
70116 នាក់
សរុប :
771944 នាក់