ខេត្តកំពង់ធំ រកឃើញមនុស្ស១៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស
ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្ដកំពង់ធំ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្ដរកឃើញមនុស្សចំនួន១៧នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស ខណៈជាអ្នកជាសះស្បើយ មានចំនួន៨នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ធំ ក៏បានបង្ហាញឈ្មោះ អាសយដ្ឋានស្នាក់នៅ និងប្រវត្តិទំនាក់ទំនងមួយចំនួនរបស់អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣១៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន១២៨នាក់, កំពុងសម្រាកព្យាបាលចំនួន១៨៥នាក់៕