ដើម្បីចូលរួមផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងបុគ្គលិកទាំងអស់ដែលបាននឹងកំពេញការងារយ៉ាងសកម្ម ជាពិសេសបំពេញបេសកកម្មព្យាលបាល និងប្រយុទ្ធប្រឆាំងជាមួយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងខេត្តកែប នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកខេត្តកែប។នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានកោតសរសើរដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញការងារកន្លងប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ជាពិសេសបានចូលរួមព្យាលបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើជាបន្តបន្ទាប់ ។ ជាមួយនេះ ឯកឧត្តមក៏សូមឲ្យលោកគ្រូ អ្នកគ្រូពេទ្យទាំងត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ ព្យាលបាលអ្នកជំងឺដែលមកពិនិត្យ សម្រាក និងអ្នកជំងឺកូវីដ-១៩ ប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌ជាបន្តទៀត។បន្ថែមពីនេះទៀត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានអប់រំ ណែនាំដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ត្រូវចូលរួម និងអប់រំផ្សព្វផ្សាយឲ្យបានទូលំលាយបន្ថែមទៀតដល់គ្រប់អ្នកជំងឺ អ្នកពាក់ព័ន្ធ និងសាធារណជនទាំងអស់ត្រូវបន្តថែរក្សាអនាម័យសុខភាពតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសសារអប់រំណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ឲ្យការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាត់ផ្តាច់នានាពេលខាងមុខ។អំណោយដែលឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានឧបត្ថម្ភជូនមន្ទីរបង្អែកខេត្តកែបនាឱកាសនោះរួមមាន៖ ប៉ៅអ៉ីដេកចំនួន ៣០ ថ្នាំប៉ារ៉ា ៥កេស ស្មើនឹង ១០ម៉ឺនគ្រាប់ ថ្នាំvitamin ៥កេស ស្មើនឹង ១៦ម៉ឺនគ្រាប់ ទឹកសុទ្ធ ១០០កេស និងមី ៥០កេស ព្រមទាំងថវិកា ២លានរៀល ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា