ថ្ងៃចន្ទទី៧ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាព ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើករណីប្រជាពលរដ្ឋមួយគ្រួសារ បានចូលទន្រ្ទាន និងបោះបង្គោលហ៊ុំព័ទ្ធយកដីរដ្ឋ នៅចំណុចទីសក្ការបូជាយាយម៉ៅ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ជាលទ្ធផល នៃកិច្ចប្រជុំ បានសម្រេចឯកភាព ដូចខាងក្រោម÷១-បានពិនិត្យឃើញថា ទីតាំងដែលបានបោះបង្គោលនោះ គឺស្ថិតនៅក្នុងដែនគ្របដណ្តប់របស់អនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ២-បានធ្វើកិច្ចសន្យា ជាមួយបុគ្គល ដែលបានអះអាងជាម្ចាស់ដី ឲ្យរុះរើបង្គោលរបងទាំងអស់ចេញពីទីតាំងខាងលើ ត្រឹមថ្ងៃស្អែក ទី០៨ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត ដោយប្រគល់ការត្រួតពិនិត្យ ជូនមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរក្រុងខេមរភូមិន្ទ សហការ-អនុវត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា