ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងកំពង់ចាម
Tue,08 June 2021 (Time 07:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 451នាក់)

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងកំពង់ចាម។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោក-លោកស្រីមន្ត្រីរាជការសាលាក្រុង លោក-លោកស្រីចៅសង្កាត់ទាំង០៤ ក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនេះ រដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនៅកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរយៈពេល ១០ឆ្នាំដំណាក់កាលទី២ ដើម្បីផ្ដល់ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តច្បាប់រៀបចំអង្គការជាជំហានជំហានសំដៅធានា ដល់ការឯកភាពស្រុះស្រួលគ្នានិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងដើម្បី លើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការ របស់រាជរដ្ឋាភិបាល។

អាស្រ័យហេតុនេះ ដើម្បី ធានាដំណើរការ មានភាពរលូនគណៈអភិបាលក្រុង ត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការឲ្យបានកាន់តែល្អប្រសើរថែមទៀត ឲ្យមានភារកិច្ចដែលច្បាប់លិខិតបទដ្ឋាន និងថ្នាក់ដឹកនាំប្រគល់ជូនត្រូវមានទំនួលខុសត្រូវខ្ពស់ ចំពោះ ការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចមួយចំនួនដូចខាងក្រោម ÷ ១.អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីសហលក្ខន្តិកៈ របស់មន្ត្រីរាជការស៊ីវិល ត្រូវមានទឹកចិត្តអំណត់អត់ធន់នឹងការងារ។ ត្រូវមានមនសិការ និងឆន្ទៈ។ ត្រូវមានសាមគ្គីភាពល្អក្នុងអង្គភាព។ មានកិច្ចសហការទំនាក់ទំនងល្អក្នុងនិងក្រៅអង្គភាព។ ខំបង្កើនសមត្ថភាពសិក្សារៀនសូត្រ ដើម្បី អភិវឌ្ឍខ្លួនឯង ឲ្យកាន់តែល្អប្រសើរ និងការចុះមូលដ្ឋានម្យ៉ាងវិញទៀតលោកអភិបាលក្រុងជាមេដឹកនាំ របស់រដ្ឋាភិបាលស្រុកក្រុង ត្រូវដឹកនាំប្រកបដោយសច្ច:ធម៌ មានព្រហ្មវិហារធម៌ និងមានចិត្តអត់ធ្មត់ខ្លាំងបំផុតចំពោះ ការដឹកនាំ។

ដោយឡែក ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាពឯកភាព ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់ គោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ថា៖ យោងតាមសេចក្តីប្រកាស លេខ ១៣៧៥ប្រក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ត្រូវបានផ្ទេរលោក ជៀម វុត្ថា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាលរងស្រុកស្ទឹងត្រង់ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងក្រុងកំពង់ចាម៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
86 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8608 នាក់
ខែនេះ :
28964 នាក់
3 ខែនេះ :
92767 នាក់
សរុប :
964060 នាក់