ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញទទួល និងចូលរួមនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៥ខេត្ត
Wed,09 June 2021 (Time 08:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 293នាក់)

(ពោធិ៍សាត់)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីប្រគល់-ទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៥ខេត្ត។

ខេត្តទាំង៥នោះរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា មានទឹកចិត្តគិតគូរទៅដល់ក្រុមគ្រូពេទ្យរបស់យើង មិនត្រឹមគិតអំពីសុខទុក្ខ និងដាក់ចេញនូវវិធានការនានាសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ទេ ក៏ប៉ុន្តែសម្តេចតែងគិតអំពីសុខទុក្ខរបស់គ្រូពេទ្យ។ និយាយដោយឡែក សម្តេចតេជោដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវ ក្នុងការផ្តល់ការចាក់វ៉ាក់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅក្នុងផែនការគោលកំណត់ ១០លាននាក់។

លោកជំទាវបានថ្លែងទៀតថា «សម្តេចតេជោក៏បានស្វែងយល់ ហើយក៏បានយល់ពីផលលំបាករបស់ក្រុមគ្រូពេទ្យរបស់យើង ដែលផ្តល់នូវការចាក់វ៉ាក់សាំងនេះ។ ដោយសារយើងមានតម្រូវការនៃការចាក់ច្រើន បងប្អូនប្រជាពលរដ្ឋច្រើន បើនិយាយដោយឡែកបច្ចុប្បន្ននេះ យើងកំពុងចាក់ស្រោចនៅរាជធានីភ្នំពេញ តាមការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងមួយថ្ងៃៗយើងបានបាន៤ទៅ៥ម៉ឺននាក់ លើសពីផែនការកំណត់របស់យើងទៀត»។

លោកជំទាវវេជ្ជបណ្ឌិត ក៏បានថ្លែងណែនាំដល់មន្ទីរសុខាភិបាលខេត្តទាំង៥ ដែលទទួលបានសម្ភារនៅពេលនេះ គឺយកទៅប្រើប្រាស់ឲ្យចំទិសដៅដើម្បីបម្រើនូវកិច្ចការងារផ្សេង និងដាក់បញ្ចូលនៅក្នុងបញ្ជីសារពើភ័ណ្ឌឱ្យបានត្រឹមត្រូវផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1224 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6910 នាក់
ខែនេះ :
32045 នាក់
3 ខែនេះ :
70246 នាក់
សរុប :
772074 នាក់