លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តមណ្ឌលគិរី បានដឹកនាំសហការីចុះអធិការកិច្ចនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាត់តាំង លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងឱ្យដឹកនាំសហការីចុះអធិការកិច្ចនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទៅតាមតារាងកម្មវិធីដែលបានគ្រោងទុក ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលដឹកនាំការងារចរាចរណ៍ផ្លូវគោក និងលោកលោកស្រី ជានាយ នាយរង ការិយាល័យ/ផ្នែកនិងមន្រ្តីចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ កម្មវិធីបានប្រព្រឹត្តទៅដោយអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣ កុំ ៣ ការពារ ដោយអ្នកចូលរួមសុទ្ធតែទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួន០២ដូស។