ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំសាន់គរ ទទួលសង្រ្គោះបឋម អំណោយ ពីសាខា កាកបាទ ក្រហមកម្ពុជាខេត្តកំពង់ធំ
Sat,10 July 2021 (Time 10:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 306នាក់)

‌(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន ៧៧គ្រួសារ ដែលធ្វើឲ្យប៉ះពាល់បើកដំបូល ចំនួន ៧១ខ្នងផ្ទះ និងរលំទាំងស្រុង ចំនួន ៦ខ្នងផ្ទះ ព្រមទាំងបណ្ដាលឲ្យមានអ្នករងរបួសស្រាលចំនួនពីរនាក់ផងដែរ ស្ថិតនៅ ភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីតាំង ៤ផ្សេងគ្នា។

‌ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពុកម៉ែបងប្អូន ដែលរងប៉ះពាល់ដោយខ្យល់កន្ត្រាក់នៅពេលនេះ ដោយ មិនមានការប្រកាន់នូវពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

‌ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានសម្ដែងនូវការសោកស្ដាយ បំផុតចំពោះការបាត់បង់ នូវទ្រព្យសម្បត្តិក៏ ដូចជាការ ខូចខាត ផ្ទះសំបែង ដែលបង្ករឡើងដោយគ្រោះមហន្តរាយនៅពេលនេះ ហើយគ្រោះមហន្តរាយនេះ តែងតែកើតមាន ឡើងនៅ គ្រប់ទីកន្លែង ដោយគ្មាននរណាម្នាក់ចង់ជួបនោះទេ។ ដូច្នេះសូមពុកម៉ែបងប្អូននៅពេលដែលមានភ្លៀងលាយ ឡំជាមួយ នឹង ខ្យល់ខ្លាំង សូមរកទីជម្រកណាមួយដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

‌ទន្ទឹមនឹងនោះដែរ ខណៈពេលជំងឺកូវីដ-១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់ ក្នុងខេត្ត ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ ក្រុមការងារទាំងអស់រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយសូមរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល "៣ការពារ និង ៣កុំ" ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាត សុវត្ថិភាព បុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសូមចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩នេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ហើយវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែកក្កដានេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6683 នាក់
ខែនេះ :
31207 នាក់
3 ខែនេះ :
70371 នាក់
សរុប :
772593 នាក់