ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្រុងសិរីសោភ័ណ
Sat,10 July 2021 (Time 10:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 345នាក់)

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម សេង ធារិន មេបញ្ជាការរនាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្រ្តីពាក់ព័ន្ធកងកម្លាំង នបានអញ្ជើញ ប្រកាសបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ អាជីវករ ទូទាំងក្រុងសិរីសោភ័ណ ដែលចាក់ដោយពេទ្យយោធា យោធភូមិភាគទី៥។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់ សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ ព្រះសង្ឃ និងបងប្អូនទាំងអស់ សូមចូលរួមចាក់វ៉ាក់ សាំងនេះឲ្យបានគ្រប់គ្នាៗ ក្រោមគោលការណ៍ ស្ម័គ្រចិត្ត ដែលអាជ្ញាធរក្រុងដូនកែវ បានរៀបចំ ៥ទីតាំង ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើការចាក់ជាបន្តបន្ទាប់ទៀត មិនមែនចាក់តែមួយថ្ងៃនេះទេ គឺចាក់ជូនពលរដ្ឋ ឱ្យបានគ្រប់ៗគ្នាតែម្ដង។

សូមបញ្ជាក់ថា ផែនការចាក់វ៉ាក់ក្នុងក្រុងសិរីសោភ័ណនេះប្រជាពលរដ្ឋ ប្រមាណ៥៥០០០នាក់ លើ៤សង្កាត់ ក្នុងនោះបានកំណត់យកក្នុង១សង្កាត់មានទីតាំងចាក់សាំង២កន្លែង។

ទី១/ សម្រាប់ពលរដ្ឋនៅសង្កាត់ទឹកថ្លា ត្រូវទទួលការចាក់វ៉ាកសាំងនៅទីតាំងសាលាបឋមសិក្សាគាប។និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត) ។ ២/ សង្កាត់អូរអំបិល នៅទីតាំងសាលាបឋមសិក្សាគោរដ្ឋាននិងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត។ ទី៣/ សង្កាត់ព្រះពន្លា នៅទីតាំងវត្តសមាធិ ភូមិ៤ និងនៅវិទ្យាល័យពុទ្ធកៈសម្តេចធម្មពោធិសាលជា ស៊ីម នាវត្តស្វាយចាស់ ភូមិ១ និងទី៤/ សង្កាត់កំពង់ស្វាយ នៅទីតាំងសាលាបឋមសិក្សាហ៊ុនសែនសូភីភូមិសូភីនិងនៅសាលាបឋមសិក្សាប៉ោយសូភី ភូមិ២ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
181 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6629 នាក់
ខែនេះ :
31153 នាក់
3 ខែនេះ :
70317 នាក់
សរុប :
772539 នាក់