ខេត្តមណ្ឌលគិរី ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើតេស្តរហ័សទៅលើអាជីវករ និងប្រជាពលរដ្ឋ នៅជិតការ៉ាស់សាំងប៉ាប៉ា ក្នុងក្រុងសែនមនោរម្យ ដើម្បីស្វែងរកអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។តាមការបញ្ជាក់របស់លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការធ្វើតេស្តរហ័សទៅលើអាជីវករ និងប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ សរុបចំនួន៣២៧នាក់ ក្នុងនោះវិជ្ជមាន១នាក់។ជាមួយគ្នានេះ លោក គីមសៀន បញ្ញា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឯមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានថ្លែងថា គិតត្រឹមថ្ងៃចុងក្រោយដែលខេត្តមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ១៩នៅថ្ងៃ២៩ មិថុនា ២០២១ សរុប១៣៣ករណី មានអ្នកសះស្បើយ២៦ករណី ស្លាប់០២ករណី និងកំពុងសម្រាកព្យាបាល ១០៥ករណី។ ទន្ទឹមនេះ មានអ្នកកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល សរុប២៨នាក់ និងធ្វើចត្តាឡីស័កតាមផ្ទះចំនួន ១,៦៦០ករណី។ លោកនាយករដ្ឋបាលសាលាខេត្ត បានឲ្យដឹងទៀតថា នៅតាមតំបន់ចត្តាឡីស័កនានាក្នុងខេត្តមណ្ឌលគិរី អាជ្ញាធរខេត្តក៏បាននាំយកអំណោយផ្សេងៗ ចែកជូនសម្រាប់ដោះស្រាយការលំបាកបានមួយរយៈពេល។ លោកបញ្ជាក់ថា អំឡុងពេលកូវីដ១៩នេះផងដែរ រដ្ឋបាលខេត្តក៏បានឧបត្ថមសាច់ប្រាក់ជូនជនក្រីក្រ១០៥គ្រួសារ សរុបទឹកប្រាក់ចំនួន ១៨,៧៣៦,០០០រៀល។សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ក៏បានអនុវត្តការវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ជូនដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការចំនួនពីរវគ្គផងដែរ ដោយវគ្គទី១ប្រើវ៉ាក់សាំងប្រភេទ Sinopham ចាក់ជូនប្រជាពលរដ្ឋចំនួន ២,៨៥៨នាក់ ស្រីចំនួន១,០១៧នាក់ ចំណែកវគ្គទី២ប្រើវ៉ាក់សាំងប្រភេទ Sinovac ចាក់ជូនប្រជាពលរដ្ឋចំនួន ៣,៤៨៧នាក់ ស្រីចំនួន១,៤៨៧នាក់ ហើយសរុបទាំងពីរវគ្គ ប្រជាពលរដ្ឋមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី ដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក មាន៦,៣៤៥បាក់ ស្រី២,៥០៥នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា