ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលខេត្ត ពីសប្បុរសជន
Sun,11 July 2021 (Time 09:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 333នាក់)

ខេត្តមណ្ឌលគិរី៖ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានទទួលថវិកាពីអ៉ីលិហ្វេន ហៀលរីស៊ត (ELEPHANT HILL HOTEL & RESORT)ចំនួន ២.៥០០ដុល្លារ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រយុទ្ធទៅនឹងជំងឺកូវីដ19។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះ អ៉ីលិហ្វេន ហៀលរីស៊ត (ELEPHANT HILL HOTEL & RESORT) ព្រមទាំងសប្បុរសជននានា ទាំងក្នុងខេត្ត និងក្រៅខេត្ត ដែលបានឧបត្ថម្ភគាំទ្រជាថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ចាត់ចែងប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តមណ្ឌលគិរី កំពុងមានការខ្វះខាតនៅថវិកាសម្រាប់ និងសម្ភារៈ សម្រាប់រៀបចំនៅមន្ទីរពេទ្យ មណ្ឌលធ្វើចត្តាឡីស័ក ព្រមទាំងឧបត្ថម្ភផ្គត់ផ្គង់អាហារដល់កងកម្លាំងតាមព្រំដែន កងកម្លាំង និងមន្ត្រីជំនាញសុខាភិបាលដែលប្រចាំការជាប្រចាំនៅតាមព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី កងកម្លាំងដែលឈរជើងនៅតាមតំបន់បិទខ្ទប់ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ អ្នកធ្វើចត្តាឡីស័ក និងអ្នកព្យាបាលជំងឺកូវីដ១៩។ល។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តមណ្ឌលគិរី បានអំពាវនាវដល់សប្បុរសជននានា ទាំងក្នុងខេត្ត និងក្រៅខេត្ត សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តន៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រសិទ្ធិពរជ័យ សិរីសួស្ដី ជូនចំពោះ អ៉ីលិហ្វេន ហៀលរីស៊ត (ELEPHANT HILL HOTEL & RESORT) ព្រមទាំងសប្បុរសជននានា ដែលបានគាំទ្រដល់រដ្ឋបាលខេត្តមណ្ឌលគិរី ចូលរួបប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ សូមសមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមចៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
912 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6598 នាក់
ខែនេះ :
31733 នាក់
3 ខែនេះ :
69934 នាក់
សរុប :
771762 នាក់