ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកពេជ្រាដា
Sun,11 July 2021 (Time 09:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 389នាក់)

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកអភិបាលរងខេត្តចំនួន ៣ រូប លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលរងស្រុកពេជ្រជាដា បានអញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយ សម្ភារៈការពារជំងឺកូវីដ-១៩ ចែកជូនកងកម្លាំងនគរបាល- យោធា ឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ឋិតនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៊ូស្រានៃវរ:សេនាតូចនគរបាលព្រំដែនគោកលេខ ៣០៣ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ដើម្បីជំរុញការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនានានៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាលយោធាដែលកំពុងឈរជើងតាមបន្ទាត់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីជំរុញការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមព្រំដែនឲ្យមានលក្ខណៈល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំ ដល់កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព បទបញ្ជាថ្នាក់ដឹកនាំខេត្ត និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់ បង្ក្រាបឲ្យបាននូវរាល់បទល្មើសនានា ដែលកើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងការទប់ស្កាត់មិនឱ្យមានការឆ្លងចេញចូលរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចៀសសវាងការចម្លងជំងឺកូវីដ១៩ ពីតំបន់ព្រំដែនមកក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងជើងនៅតាមព្រំដែន មិនត្រូវយកតួនាទីរបស់ខ្លួនមកប្រព្រឹត្តបទល្មើស ឬពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ ជាពិសេសបទល្មើសធនធានធម្មជាតិ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនអង្គភាព និងមុខមាត់ខេត្ត។ ឯកឧត្តម បានសង្កត់ធន់ថាអ្នកប្រព្រឹត្តបទល្មើស នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដោយមិនមានការលើកលែងឡើយ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំងនគរបាល សូមកម្លាំងយោធាការពារព្រំដែន ចំនួន ២២ គោលដៅ រួមមាន÷ អង្ករ ២២០០គីឡូក្រាម មី៥០កេះ ត្រីខ ៥កេះ ទឹកត្រី ១៩២ដប ទឹកស៊ីអ៊ីវ ១៩២ដប ម៉ាស ៩០ប្រអប់ អាល់កុល ៦០លីត្រ ជែលលាងដៃ៨០ដប ប្រេងឆា ៦០លីត្រ ថ្នាំពេទ្យ ៦០កញ្ចប់ និង ថវិកាសរុប ១៥លានរៀល។

ដោយឡែកកងកម្លាំងវិស្វកម្មធ្វើផ្លូវតាមបន្ទាត់ព្រំដែនទទួលបានអង្ករ១០០គីឡូក្រាម មី៣កេះ ត្រី២យួរ ថវិកា ៣០ម៉ឺនរៀល និង ឧបត្ថម្ភក្រុមជាងកសាងអគារប៉ុស្តិ៍ ៦ នូវអង្ករ ៥០គីឡូក្រាម មី៤កេះ ត្រីខ ២យួរ ថវិកា ២០ុម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
689 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9211 នាក់
ខែនេះ :
29567 នាក់
3 ខែនេះ :
93370 នាក់
សរុប :
964663 នាក់