ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាម បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់
Sun,11 July 2021 (Time 09:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 279នាក់)

ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០០គ្រួសារនៅស្រុកស្ទឹងត្រង់ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ រួមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកស្ទឹងត្រង់ បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៥០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ធ្វើការណែនាំដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ សូមបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ និងវិធានសុខាភិបាលក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្តតាមដានសុខភាពរបស់ខ្លួន បើមានសញ្ញាណសង្ស័យណាមួយ ត្រូវរាយការណ៍ទៅមន្ត្រីសុខាភិបាលដែលនៅជិតនេះដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។ ជាមួយគ្នានេះ សូមបងប្អូនរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ "៣ការពារ ៣កុំ "ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង។

គួរបញ្ជាក់ថា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ២ដប៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1281 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6967 នាក់
ខែនេះ :
32102 នាក់
3 ខែនេះ :
70303 នាក់
សរុប :
772131 នាក់