ខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ ចំនួន២២នាក់ ជាសះស្បើយ ៥៥នាក់ និងស្លាប់១នាក់
ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២១។ ទន្ទឹមនោះ រដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់អ្នកជាសះស្បើយមានចំនួន៥៥នាក់ផងដែរ។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕