រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីកម្មវិធីចាក់វាក់សាំងការពារជំងឺកូវឺដ-១៩ ក្នុងក្រុងបានលុង
ខេត្តរតនគិរី ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ។ ចំណែកប្រជាពលរដ្ឋតាមបណ្ដាស្រុកនានា ក្នុងខេត្តរតនគិរី រដ្ឋបាលខេត្តនឹងរៀបចំចាក់ជូន នៅពេលបន្ទាប់ពីចាក់ក្នុងក្រុងបានលុងរួចរាល់។
គួរបញ្ជាក់ថា បងប្អូនប្រជាពល ដែលអញ្ជើញទៅចាក់វាក់សាំង ត្រូវភ្ជាប់ឯកសារពាក់ព័ន្ធថតចម្លងមួយចំនួន ដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្តកំណើត ឬ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ហើយការចាក់វាក់សាំងនេះ រដ្ឋបាលខេត្ត បានរៀបចំចាក់ជូន ចំនួន ២ទីតាំង គឺទីតាំងទី១ នៅវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ហើយទីតាំងនេះ សំប់ចាក់ជូនប្រជាពលរដ្ឋមកពីសង្កាត់ឡាបានសៀក និងសង្កាត់យក្ខឡោម។ ទីតាំងទី២ នៅបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្ត សម្រាប់ប្រជាពលរដ្ឋមកពីសង្កាត់កាចាញ និងសង្កាត់បឹងកន្សែង៕