ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម លី ធុជ នាំយកទេយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន១៩វត្ត ក្នុងក្រុងបាវិត
Tue,13 July 2021 (Time 08:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 334នាក់)

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិតបានដឹកនាំក្រុមការងារនាំយកនូវ ទេយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន១៩វត្ត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានសំណេះសំណាលជាមួយពុទ្ធបរិស័ទ តាជី យាយជី ដែលបានអញ្ជើញចូលរួមក្នុង ពិធីបុណ្យដង្ហែទៀនព្រះវស្សា ដោយសម្តែងនូវសេចក្តីរីករាយ និងទឹកចិត្តជ្រះថ្លា។

ទេយ្យវត្ថុក្នុងមួយវត្តៗទទួលបានរួមមាន ៖ ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី៦កេស ទឹកផ្លែឈើ៥កេស ទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី៥យួរ ទឹកបរិសុទ្ធ៥កេស ម៉ាស់៥០០ម៉ាស់ និងបច្ច័យ៥០ម៉ឺនរៀល ខណៈដែលពិធីនេះបានប្រារព្ធរួមគ្នានៅវត្តព្រៃអង្គុញ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ វត្ត ទាំង១៩ ក្នុងនោះសង្កាត់បាវិតចំនួន០៤វត្ត សង្កាត់ច្រកម្ទេសចំនួន០៥វត្ត សង្កាត់ព្រៃអង្គុញចំនួន០៣វត្ត សង្កាត់បាទីចំនួន០៥វត្ត និងសង្កាត់ប្រាសាទចំនួន០២វត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានលើកឡើងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញ លេញ ក្រោមការដឹកនាំរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមាន ពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា។ ឯកឧត្តមបញ្ជាក់ថា នេះជាពេលវេលាមួយយ៉ាងសមរម្យដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានធ្វើបុណ្យទាន និងសន្សំកុសលផលបុណ្យរៀងខ្លួនៗ នៅតាមបណ្ដាវត្តអារាមទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី លី ធុជ បានប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះ អង្គ ព្រមទាំងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្រុងបាវិតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ ដោយអនុវត្តន៍ឲ្យខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ «៣កុំ ៣ការពារ» និងត្រូវទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឲ្យបាន គ្រប់ៗគ្នាតាមផែនការដាក់ចេញរបស់សាលាក្រុងបាវិត។

ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តីក៏បានសម្តែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់ បងប្អូនប្រជាពលរដ្ឋដោយសារជំងឺឆ្លងកូវីដ-១៩ ព្រមទាំងបានបួងសួងឲ្យបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ និងកំពុងសម្រាកនៅមន្ទីរពេទ្យឆាប់ជាសះស្បើយពីរោគរាតត្បាតនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
202 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6650 នាក់
ខែនេះ :
31174 នាក់
3 ខែនេះ :
70338 នាក់
សរុប :
772560 នាក់