កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំដើម្បីធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីធានា កុំឱ្យមានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ-១៩ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមបន្ថែមទៀតក្នុងកិច្ចការអនុវត្តន៍ឱ្យបានលឿនបំផុត អំពីការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសទីតាំងដែលទើបផ្ទុះការរីករាល និងបង្ការកុំឱ្យឆ្លងទៅកន្លែងផ្សេងៗទៀត ជាពិសេស តាមស្ថាប័នរដ្ឋ និងឯកជន ព្រោះកន្លែងទាំងនេះជាកន្លែងប្រមូលផ្តុំគ្នា ដែលទាមទារឱ្យមានការការយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាការចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត គឺជាកិច្ចការមួយដ៏ចាំបាច់បំផុត ដែលត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំង និងមេរោគដ៏កាចសាហាវនេះជាដាច់ខាត ដែលបានបង្ករឱ្យមនុស្សស្លាប់ និងឈឺជាបន្តបន្ទាប់ ហើយជាមួយនេះក៏ត្រូវផ្សព្វផ្សាយអំពីវិធានការនានារបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាលដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននិងមន្រ្តីរាជការអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា