ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តក្រចេះ ៖ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងក្រុងក្រចេះ និងស្រុក២ ទៀតបានចាប់ផ្តើម
Tue,13 July 2021 (Time 08:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 314នាក់)

ព្រះសង្ឃ និងប្រពលរដ្ឋប្រុសស្រី ក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ជាង៣០.០០០នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត យុទ្ធនាការចាក់វ៉ាក់សាំង នេះបានចាប់ផ្តើមព្រឹកថ្ងៃទី១២ ខែកក្កដា រហូតដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដែលមានទីតាំងដូចខាងក្រោម
ទី១- សម្រាប់ពលរដ្ឋក្នុងក្រុងក្រចេះ ត្រូវចាក់នៅទីតាំងនៅក្នុងមន្ទីរសុខាភិបាលខេត្ត សាលាខេត្តក្រចេះ មណ្ឌលសុខភាពសង្កាត់អូរឬស្សី សាលាបឋមសិក្សាក្រគរ និងនៅសាលាសង្កាត់កោះទ្រង់ ក្រុងក្រចេះ។
ទី២- ស្រុកឆ្លូង មានទីតាំងនៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិឆ្លូង
ទី៣- និងស្រុកព្រែកប្រសព្វ មានទីតាំងក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ។

នាឱកាសនោះឯកឧត្ដមអភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានលើកឡើងថានេះជាយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ លើកទី៣សម្រាប់ខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋ ៥សង្កាត់ និង២ឃុំ ស្មើនិងប្រជាពលរដ្ឋជាង៣មុឺននាក់ សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងក្រចេះក្នុងការចាក់ទាំង២លើក ឯកឧត្តម បន្តថាដោយមានការគិតគូពីប្រមុខថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពុះពារស្វះស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីការពារពីការចម្លងជំងឺកូវីដ-១៩ ដែលកំពុងតែយាយីពិភពលោកក៏ដូចជា ប្រទេសកម្ពុជាយើងផងដែរ។

ទន្ទឹមនឹងនោះលោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានបញ្ជាក់បន្ថែមថា ៖ សម្រាប់បងប្អូនដែលទទួលបានវ៉ាក់សាំងហើយក៏ដោយក៏មិនត្រូវមើលស្រាលជំងឺកូវីដ-១៩ នោះដែរព្រោះវាអាចឆ្លងគ្រប់ពេលបើសិនជាយើងមានការធ្វេសប្រហែសហើយយើងក៏ត្រូវតែបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យ បានខ្ជាប់ខ្ជួនទាំងអស់គ្នា ពិសេសអនុវត្តវិធាន"៣ការពារ ៣កុំ "ឲ្យបានទាំងអស់គ្នាជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ។

សូមបញ្ជាក់ដែរថាសម្រាប់ខេត្តក្រចេះ គិតមកដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងខេត្តក្រចេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៨០នាក់ ព្យាបាលជាសះស្បើយចំនួន៦៦នាក់ កំពុងសម្រាក់ព្យាបាល ចំនួន១១០នាក់ នៅមន្ទីរបង្អែកខេត្ត និងនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នឹងមានករណី
ស្លាប់៤នាក់ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1256 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9778 នាក់
ខែនេះ :
30134 នាក់
3 ខែនេះ :
93937 នាក់
សរុប :
965230 នាក់