លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តមណ្ឌលគិរី បានដឹកនាំសហការីចុះអធិការកិច្ចនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃអង្គារ០៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាត់តាំងលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងឱ្យដឹកនាំសហការីចុះអធិការកិច្ចនៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទៅតាមតារាងកម្មវិធីដែលបានគ្រោងទុក ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកប្រធានការិយាល័យ ព្រមទាំងលោក-លោកស្រីជាមន្ត្រីពាក់ព័ន្ធ។
កម្មវិធីបានប្រព្រឹត្តទៅដោយអនុវត្តវិធានការសុខាភិបាល និងវិធានការ ៣ កុំ ៣ ការពារ ដោយអ្នកចូលរួមសុទ្ធតែទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួន០២ដូស។