ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៩១៩ គ្រួសារ ក្នុងស្រុកកងមាស
Thu,15 July 2021 (Time 07:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 390នាក់)

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៩១៩ គ្រួសារ ក្នុងស្រុកកងមាស។

ក្នុងឱកាសនោះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅការពារការចម្លងជំងឺដ៏កាចសាហាវមួយនេះ។ ហើយនៅថ្ងៃទី១៥ ខែកក្តដា ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រស់នៅក្នុងស្រុកកងមាស នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងចំនួន ០៩កន្លែងដែលរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ, កម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាស្រុកខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សំាងដោយឥតគិតថ្លៃ នៅតាមទីតាំង និងតាមវេនដែលអាជ្ញាធរឃុំ បានបែងចែកតាមភូមិនីមួយៗ និងត្រូវជៀសវាង ការមកប្រមូលផ្តុំគ្នា ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវី-១៩ និងពិសេសសូមបងប្អូនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ អនាម័យ រក្សាគម្លាតសង្គម និងកាតព្វកិច្វពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើង ផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

អំណោយរបស់រដ្ឋបាលខេត្តជូនដល់បងប្អូនទាំង២៥០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
662 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9184 នាក់
ខែនេះ :
29540 នាក់
3 ខែនេះ :
93343 នាក់
សរុប :
964636 នាក់