ថ្ងៃសុក្រ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តប្រគល់ថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភដល់គ្រួសារដែលស្លាប់ដោយជំងឺកូវីដ-១៩
Thu,15 July 2021 (Time 07:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 394នាក់)

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញយកកញ្ចប់ថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន៤០លានរៀលប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩ ។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ខេត្តបានបញ្ជាក់ថា កញ្ចប់ថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ដើម្បីបើកជូនដល់ក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នូវសេវាកម្មថ្លៃស្បៀងអាហារ ទឹក ភ្លើងរយៈពេល៥ខែទៅតាមទំហំគ្រួសារ ហើយក្នុងការបើកជូននាពេលនេះមានចំនួន០៨ គ្រួសារ ដោយក្នុងសពម្នាក់ទទួលបានថវិកា ចំនួន៥លានរៀល ។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងចូលរួមសោកស្តាយពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនដែលបានបាត់បង់សមាជិកក្រុមគ្រួសារសាច់ញាតិដោយសារតែជំងឺកូវីដ-១៩ ហើយសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ជាមួយគ្នានោះ ឯកឧត្តម អភិបានខេត្ត ក៏បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តន៍នូវវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនដើម្បីកាត់ផ្តាច់ការចម្លងពីក្រុមគ្រួសារ និងសហគមន៍យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
154 នាក់
ម្សិលមិញ :
414 នាក់
សប្តាហ៍នេះ :
7335 នាក់
ខែនេះ :
35484 នាក់
3 ខែនេះ :
89708 នាក់
សរុប :
924440 នាក់