ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេច ស ខេង ផ្តល់អនុសាសន៍១៣ចំណុចក្រើនរំលឹកក្រសួងស្ថាប័នពាក់ព័ន្ធឲ្យបន្តពង្រឹងការអនុវត្តច្បាប់ក្នុងការការពារកុមារ
Thu,15 July 2021 (Time 07:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 435នាក់)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ចំនួន១៣ចំ ណុចសំខាន់ៗដល់ថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចក្នុងការបន្តពង្រឹងការអនុវត្ត បទដ្ឋានច្បាប់ដែលមានជាធរមាន ដើម្បីប្រសិទ្ធភាពក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឲ្យប្រកបដោយ សង្គតិភាពក្នុងការបង្ការទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអនុសាសន៍សំខាន់ៗនេះ ក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

អនុសាសន៍ទាំង១៣ចំណុចរបស់សម្តេចក្រឡាហោម ស ខេង រួមមាន ៖

១. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់បញ្ចូលផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាមី។

២. នាយកដ្ឋាន និងការិយាល័យ ជំនាញដែលមានសមត្ថកិច្ចក្នុងការធ្វើអន្តរាគមន៍ និងដោះស្រាយ ករណីបទល្មើសបច្ចេកវិទ្យា ត្រូវបន្តការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេស ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការដោះស្រាយករណីកុមារឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ។

៣.សិក្សាឡើងវិញនូវភាពខ្វះចន្លោះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ ជាពិសេសក្នុងករណីមិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេច ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញ។

៤. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ ជាតិ និងក្រោមជាតិដោយប្រើប្រាស់យន្តការដែលមានស្រាប់ សំដៅលើកកម្ពស់ការធ្វើឲ្យសម្រេចនូវយុទ្ធសាស្ត្រទាំង៦ដែលមាននៅក្នុងផែនការនេះ។ លើសពីនេះទៀតត្រូវពង្រឹងប្រព័ន្ធតាមដាន ពិសេសបង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេសហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញ ចូលតែមួយគ្រប់ការងារដែលផ្តោតលើកុមារ។

៥. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវក្រុមហ៊ុនផ្តល់ សេវាអ៊ីនធឺណិត ក្នុងការកំណត់នូវស្តង់ដារដែលអាចបង្កើត ចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជា ពិសេស បង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះ មាតិតារូបភាពនិងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន។

៦. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជា ពិសេស ការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងបទល្មើសបច្ចេកវិទ្យាពត៌មាន ដោយផ្ដល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិ ដើមភាគតិច និងកុមារមានពិការភាព។

៧. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការដៃគូ គប្បីជំរុញ លើកកម្ពស់ការយល់ដឹងអំពីពត៌មានសង្គមដល់មាតាបិតា និងអ្នកដែលមានទំនាក់ទំនងជាមួយកុមារអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ជៀសវាងពីទំនាក់ទំនងជាមួយជនខិលខូចនៅក្នុងប្រព័ន្ធអ៊ីនធឺណិតនេះ។

៨. ពង្រឹងការអនុវត្តប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ និងយន្តការឆ្លើយតបឱ្យទាន់ពេលវេលា។

៩. ពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោមជាតិ ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធជាតិ និង អន្តរជាតិក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបករណីរូបភាព និង សម្ភាសអាសអាភាសកុមារឱ្យទាន់ពេលវេលា។

១០.ពិនិត្យលទ្ធភាពក្នុងការវិនិយោគលើធនធានមន្ត្រីសង្គមកិច្ច តាមបណ្តាឃុំ សង្កាត់ ដើម្បីបង្ខិតសេវាសង្គមកិច្ច ជាពិសេសយកចិត្តទុកដាក់ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ កុមារត្រូវបានគេបោះបង់ កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាព។

១១. ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោគបំពានកុមារគ្រប់រូបភាព ក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពដើម្បីឲ្យមាតាបិតា អាណាព្យាបាល បង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។

១២. ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលផ្តល់សេវាអ៊ីនធឺណិត ណែនាំអ្នកប្រើប្រាស់ ឧបករណ៍ចែកចាយអ៊ីនធឺណិត ដែលមានសុវត្ថិភាពចំពោះកុមារ។ ក្នុងនោះដែរ លើកទឹកចិត្តឱ្យពិនិត្យលទ្ធភាពដាក់ឧបករណ៍ ដើម្បីគ្រប់គ្រងនិងផ្ដល់សញ្ញាហាមឃាត់ និងប្រើប្រាស់វ៉េបសាយអាសអាភាសកុមារ។

១៣. តាមដានភាពប្រែប្រួលប្រសើរឡើងនៃការយល់ដឹងរបស់សហគមន៍ ក្នុងកិច្ចការពារកុមារពីភាព រងគ្រោះ ដោយការរំលោភបំពានតាមប្រព័ន្ធអនឡាញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
259 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8781 នាក់
ខែនេះ :
29137 នាក់
3 ខែនេះ :
92940 នាក់
សរុប :
964233 នាក់