អភិបាលខេត្តព្រះសីហនុ ៖ អ្នកល្មើសវិធានការសុខាភិបាលនឹងត្រូវចាត់វិធានការផ្លូវច្បាប់ជាដាច់ខាតដោយគ្មានការលើកលែង
ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានធ្វើការព្រមានថា ចាប់ពីព្រឹកថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ករណីបងប្អូនប្រជាពលរដ្ឋ មិនអនុវត្តន៍វិធានការសុខាភិបាល ដោយធ្វើការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវតែធ្វើការផាកពិន័យ និងចាត់វិធានការផ្លូវច្បាប់ជាដាច់ខាតដោយគ្មានការលើកលែងឡើយ៕