ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គ្រួសារស្លាប់ដោយកូវីដ១៩នៅក្រុងស្វាយរៀងចំនួន៥គ្រួសារទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា
Fri,16 July 2021 (Time 06:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 248នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ថវិកា រាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារ សព ស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀងចំនួន០៥គ្រួសារ ក្នុងមួយគ្រួសារ ថវិកាចំនួន ៥.០០០.០០០រៀល។ក្នុងឱកាសនេះដែរក៏មានការអញ្ជើញ ចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធាន មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង លោក ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងប្រជាពលរដ្ឋ ជាសមាជិកគ្រួសារសព។

ឯកឧត្តមម៉ែន វិបុល បានមានប្រសាសន៍ចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសពនិងបាន បញ្ជាក់ថា ការរៀបចំផ្ដល់ជូនថវិកា របស់ រាជរដ្ឋាភិបាលនៅពេលនេះ គឺជាការគិតគូរ ដោយយកចិត្តទុកដាក់បំផុតនិងជាការ ចូលរួមចំណែក រំលែកទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ សមាជិកគ្រួសារ សាច់ញាតិ ជាទីគោរពស្រឡាញ់ ដោយសារជំងឺកូវីដ-១៩ ទន្ទឹមនេះរដ្ឋបាលខេត្តនឹងបន្តរៀបចំ ថវិកា របស់សម្តេចតេជោ ប្រគល់ទៅដល់គ្រួសារសព ដែលស្លាប់ ដោយសារជំងឺកូវីដ១៩ នៅ ខេត្តស្វាយរៀង នាពេលកន្លងទៅ ជាបន្តបន្ទាប់ទៀត។

លោកបាន បន្ថែមទៀតថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ប្រមុខ រាជរដ្ឋាភិបាល អំពីសុខមាលភាពរបស់ ប្រជាពលរដ្ឋក្នុងនោះ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីបង្កើត ភាពស៊ាំនិង អង់ទីគ័រ ការពារ ប្រឆាំងនឹង ជំងឺដែលជួយកាត់បន្ថយ ការឆ្លងរាលដាលបានមួយផ្នែកធំ ហើយ ទោះបីមានការឆ្លងក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ និងមិនមាន ហានិភ័យដល់ជីវិតនោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តម៉ែន វិបុល ក៏បានអំពាវនាវ ប្រជាពលរដ្ឋ សូមមកទទួលសេវាចាក់ វ៉ាក់សាំងឱ្យបានគ្រប់គ្នា តាមទីតាំងនិង ពេលវេលាដែលអាជ្ញាធរមូលដ្ឋាន បានកំណត់និងសូមចូលរួម អនុវត្ត វិធានការ៣ កុំ ៣ ការពារ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បី ការពារខ្លួនយើងគ្រួសារយើង សង្គមជាតិយើង ពីជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1357 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7043 នាក់
ខែនេះ :
32178 នាក់
3 ខែនេះ :
70379 នាក់
សរុប :
772207 នាក់