ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធាន ស.ស.យ.ក ខេត្តចុះសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ចុះចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកកែវសីមា
Fri,16 July 2021 (Time 06:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 300នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១នេះ បានអញ្ជើញដឹកនាំក្រុមការងារ ស.ស.យ.កខេត្ត ចុះសួរសុខទុក្ខក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺ កូវីដ-១៩ជូនប្រជាពលរដ្ឋនៅស្រុកកែវសីមា ។

ថ្លែងក្នុងឱកាសនោះ លោក ឈឹម កាន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកដល់បងប្អូនសមាជិកសមាជិកា ស.ស.យ.ក ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចការឯកឧត្តមប្រធានតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់សមាជិក សមាជិកាក៏ដូចជាប្រជាពលរដ្ឋទូទៅ ។

លោកប្រធានស.ស.យ.ក ខេត្ត បានជំរុញលើកទឹកចិត្តដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ត្រូវយកចិត្តទុកដាក់បំពេញបែបបទជូនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ឲ្យបានត្រឹមត្រូវ ឆាប់រហ័ស និងត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ របៀបរាបរយ រក្សាគម្លាត ធ្វើយ៉ាងណាជួយឲ្យការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដំណើរការទៅរលូន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

លោក ឈឹម កាន ក៏បានណែនាំដល់សមាជិក សមាជិកា ប្រជាពលរដ្ឋ ជាពិសេសក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព គិតគូរពីសុវត្ថិភាពរបស់ខ្លួនក្នុងពេលបំពេញការងារ និងត្រូវអនុវត្តតាមវិធានការការពាររបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ការចម្លងបន្តជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ក្រុមការងារ ស.ស.យ.ក ខេត្ត បាននាំយកនូវសម្ភារមួយចំនួនឧបត្ថម្ភម្ដងក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.កស្រុក រួមមាន÷ ទឹកសុទ្ឋហាយតិច ១០កេស និង ១០យួរ ទឹកក្រូចចំណុះ១.៥លីត្រ១០យួរ អាល់កុល ៣០លីត្រ ម៉ាស់១០ ប្រអប់ និងចូលបុណ្យសពស្ត្រីឈ្មោះ ថន ស្រីម៉ៅ នៅភូមិ ឡាប៉ាខេ ឃុំស្រែខ្ទុម ចំនួន៣៥ម៉ឺនរៀលតាមរយៈលោក ហឿន សុខណា ប្រធានស.ស.យ.កស្រុកកែវសីមា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
960 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6646 នាក់
ខែនេះ :
31781 នាក់
3 ខែនេះ :
69982 នាក់
សរុប :
771810 នាក់