ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា
Fri,16 July 2021 (Time 06:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 409នាក់)

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត, លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអតីតយុទ្ធជនសរុបចំនួន ៥០នាក់។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា សរុបមានចំនួន ២៩៧៩នាក់ ក្នុងនោះជនពិការមានចំនួន ៩៩៨នាក់ និវត្តន៍ជនមានចំនួន ៨១៥ នាក់ ជនបាត់បង់សមត្ថភាពមានចំនួន ៥២នាក់ ជនពលី មានចំនួន ៩៤៩នាក់ និងជនមរណភាពមានចំនួន ១៦៦នាក់ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះគឺ ដើម្បីរំលឹកគុណដល់បងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិទទូលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាអោយមានសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

ឯកឧត្តម អម សុភា មានប្រសាសន៍បន្តថាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យាដើម្បីធានាសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែដែលបានអនុវត្តជាមួយធនាគារដៃគូរនៅទូទាំង២៥ រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានផ្តល់ជូនប័ណ្ណថែទាំសុខភាព( ប.ស.ស.) ជូនដល់ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជនដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ( ប.ស.ស )ដោយមិនបាច់បង់ប្រាក់ឡើយ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវចូមរួមអនុវត្តនូវវិធានការការពារឲ្យបានម៉ឺងម៉ាត់របស់វិធានការក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំឲ្យបានជាប់ជាប្រចាំ ដើម្បីជៀសផុត ពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។

ក្នុងឱកាសចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជានេះដែរ ឯកឧត្តម អម សុភា ក៏បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទូលបាននូវ អង្ករចំនួន២៥គ.ក្រ , គុយទាវ០២ប្រអប់ , ទឹកត្រី០១យួរ , ត្រីខ ១០កំប៉ុង , ប៊ីចេង០១កញ្ចប់ និងថវិកា២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
516 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9038 នាក់
ខែនេះ :
29394 នាក់
3 ខែនេះ :
93197 នាក់
សរុប :
964490 នាក់