ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ មានសេចក្តីរាយការណ៍ថា លោក កូណាក់ ជាឈ្មួញឧក្រិដ្ឋជនបំផ្លិចបំផ្លាញព្រៃឈើចេញពីតំបន់ព្រៃការពារភ្នំព្រេច ប៉ុន្តែគ្មានការបង្ក្រាបពីជំនាញឬអ្នកពាក់ព័ន្ធ។សេចក្តីរាយការណ៍បន្តថា មានឡានសាំយ៉ុងជាច្រើនគ្រឿង សម្រុកដឹកជញ្ជូនឈើគ្រប់ប្រភទជារៀងរាល់យប់ ដឹកចេញតាមត្រពាំងសង្កែ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ការដឹកជញ្ជូនឈើតាមបណ្តោយផ្លូវចំការចេកនិងចំការកៅស៊ូ ត្រូវគេដឹងថា ដឹកតាមផ្លូវក្រោយស្នាក់ការបរិស្ថានស្រែឈូក និងឆ្ពោះចូលទៅស្រុកឈ្នួលខេត្តក្រចេះ។ប្រភពបន្តថា សព្វថ្ងៃក្រុមឈ្មួញបានឆ្លងព្រំប្រទល់ពីខេត្តក្រចេះ ចូលទៅកាប់និងដឹងជញ្ជូនឈើចេញពីដែនព្រៃការពារភ្នំព្រេច ដែលមានលោក ព្រំ វិបុលរតនៈ ជានាយកដែន ប៉ុន្តែគ្រប់សកម្មភាពរបស់ក្រុមឈ្មួញ បែរជារំលងភ្នែកជំនាញ និងអ្នកពាក់ព័ន្ឋក្នុងតំបន់នោះ។ក្រោយលោក ព្រំ វិបុលរតនៈ ឡើងកាន់តំណែងជានាយកដែនជម្រកភ្នំពេ្រច គេសង្កេតឃើញបទល្មើសព្រៃឈើក្នុងតំបន់នេះ បានកើនឡើងជាគំហុក មានទាំងគោយន្តកែច្នៃ សាំយ៉ុងកែច្នៃ និងឡានធុនធំកែច្នៃ(ដំរីទឹក)ទៀតផង។ប្រជាពលរដ្ឋបានស្នើដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជួយចាត់វិធានការរឹតបន្តឹងទប់ស្កាត់ និងបង្ក្រាបក្រុមឈ្មួញទាំងនោះ ជាពិសេសមន្ត្រីដែលទទួលសំនូកពីជនល្មើស ដែលពួកគេអាចមានសិទ្ធិចូលកាប់ដឹកឈើចេញតាមទំនើងចិត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា