ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ វិមានឯករាជ្យខេត្តមណ្ឌលគិរី ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តមណ្ឌលគិរី ដែលទទួលបាន ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អភិវឌ្ឍន៍ទៅលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្នុងការចុះត្រួតពិនិត្យវិមានឯករាជ្យខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានស្នើឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ សហការជាមួយអ្នកទទួលការសាងសង់ ធ្វើការត្រួតពិនិត្យ និងកែសម្រួលឡើងវិញ នូវច្ចេកទេស នៃការសាងសង់របស់អ្នកសាងសង់ ដើម្បីឲ្យការសាងសង់វិមានឯករាជ្យខេត្តមណ្ឌលគិរី ទៅតាមស្តង់ដារ និងមានបច្ចេកទេសខ្ពស់ និងឲ្យវិមានឯករាជ្យខេត្តមណ្ឌលគិរីមានគុណភាព ព្រមទាំងរៀបចំនូវប្រព័ន្ធភ្លើង ដើម្បីបំភ្លឺវិមានឯករាជ្យឲ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា