ខេត្តក្រចេះបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន០៨នាក់ទៀតនៅថ្ងៃទី៣០ ខែមិថុនា
ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះនារសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសលេខ ១០៨/២១ ស.ជ.ណ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ចំនួន០៨នាក់ថ្មីបន្ថែមទៀត ដែលមកពីស្រុកផ្សេងគ្នា។ ក្នុងនោះ មកពីភូមិដីសប្បទាន ឃុំសំបុក ស្រុកចិត្របុរី មានចំនួន០៣នាក់, មកពីសង្កាត់រការកណ្តាល ក្រុងក្រចេះចំនួន០៣នាក់ និង០២នាក់ទៀតមកពី ភូមិក្រចេះ សង្កាត់ក្រចេះក្រុងក្រចេះ ខេត្តក្រចេះ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក្រចេះសូមអំពាវនាវអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺខាងលើនេះ សូមរួសរាន់មកជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោកូវីដ-១៩ ដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន០១នាក់ផងដែរ មកពីឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ៕