ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីនាំអំណោយ និងសម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់ពន្ធនាគារខេត្ត
ខេត្តមណ្ឌលគិរី ៖ នារសៀល ថ្ងៃពុធ ០៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង បាននាំសម្ភារមួយចំនួនរបស់ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងលោកស្រីមេធាវី យិច វិជយិនី ដើម្បីឧបត្ថម្ភដល់ពន្ធនាគារខេត្តមណ្ឌលគិរី។
អំណោយរួមមាន ៖ អាកុលចំនួន២កាន, ម៉ាសចំនួន២កេស, គ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅពន្ធនាគារខេត្តមណ្ឌលគិរី៕