កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ឌី ដារ៉ាវុធ តំណាងឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិត្រពាំងធំ ចំនួន ០៣គ្រួសារ។ក្នុងឱកាសនៃការចុះសួរសុខទុក្ខ ឯកឧត្តម និងលោកជំទាវ ក៏បាន ឧបត្ថម្ភក្នងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ១០ គីឡូក្រាម, មី ០១កេស, ភេសជ្ជៈ vigor ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ០១យួរ និងថវិកាចំនួន ៤០ ០០០រៀលផងដែរ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ ព្រមទាំងក្រុមការងារ បានចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហមចំនួនមួយខ្សែ ដែលមានប្រវែងជាង ៦០០ ម៉ែត្រ ស្ថិតនៅភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ដែលទទួលអនុវត្តគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើហើយរួចរាល់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា