ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមគ្រូពេទ្យជួរមុខ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិក និងនិយោជក ស្ថិតនៅស្រុកកែវសីមា
Mon,19 July 2021 (Time 06:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 381នាក់)

មណ្ឌលគិរី៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក មេបញ្ជាការរងកម្លាំងប្រដាប់អាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្រ្តីជំនាញ បានចុះជួបសំណេះសំណាលសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក ថែមទាំងចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sino Vac) ជូនដល់កម្មករនិយោជិក និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅតំបន់អូរខ្វាវ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួងរ៉ែ និងថាមពល បានគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កម្មករនិយោជិក និងនិយោជក ដែលកំពុងធ្វើការនៅតាមបណ្តាក្រុមហ៊ុននានា ក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម បញ្ជាក់ថា នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅតំបន់អូរខ្វាវនេះ កន្លងមក ក៏បានរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាច្រើននាក់ កំពុងធ្វើចត្តាឡីស័កផងដែរ ដូច្នេះ ដើម្បីជាវិធានការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន ១ម៉ឺន ២ពាន់ដូស ពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា ក៏ដូចជា ចាក់ជូនដល់កម្មករនិយោជិក និងនិយោជក នៅក្រុមហ៊ុន រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវនេះ ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនរ៉ែមាសនេះ ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងទទួលបានជោគជ័យ ហើយក៏សូមអំពាវនាវដល់កម្មករនិយោជិក និងនិយោជក ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ឬអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានចុះសួរសុខទុក្ខកម្មករ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅតំបន់អូរខ្វាវនេះ និងបានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ និងម៉ាស់ការពារ ដោយឡែក ឯកឧត្តម ក៏បានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ និងបន្ថែមថវិកា ក្នុង១ប៉ុស្តិ៍ ទទួលបានថវិកា ១លានរៀល។

លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករជាតិ និងអន្តរជាតិ នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលមានអាយុចាប់ពី១៨-៦៥ឆ្នាំ សរុបជាង៣០០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
574 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9096 នាក់
ខែនេះ :
29452 នាក់
3 ខែនេះ :
93255 នាក់
សរុប :
964548 នាក់