ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសង់បង្គន់អនាម័យបណ្តោះអាសន្ន និង រៀបចំ ប្រព័ន្ធទឹក ភ្លើង ក្នុងមណ្ឌលចត្តាឡីស័ក និង ព្យាបាលជំងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី
Fri,02 July 2021 (Time 01:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 358នាក់)

មណ្ឌលគិរី: នាព្រឹកថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២១ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និង លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសង់បង្គន់អនាម័យបណ្តោះអាសន្ន និង រៀបចំ ប្រព័ន្ធទឹក ភ្លើង ក្នុងមណ្ឌលចត្តាឡីស័ក និង សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដោយមានការចូលរួមពី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុង និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឲ្យដឹងថា ការរៀបចំទីតាំងសាងសង់បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាតនិង ភ្លើងនេះឡើង ដើម្បីអោយមានភាពងាយស្រួលក្នុងការបន្ទោបង់ និង ប្រើប្រាស់សម្រាប់អ្នកជំងឺ និង អ្នកធ្វើចត្តាឡីស័ក ក្នុងការចូលរួមការអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងរក្សាគម្លាត ដើម្បីបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ។ ទន្ទឹមនឹងនោះដែរ លោក
ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឯមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1353 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7039 នាក់
ខែនេះ :
32174 នាក់
3 ខែនេះ :
70375 នាក់
សរុប :
772203 នាក់