ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តមណ្ឌលគិរីដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងសិក្សាការស្តារគម្រោងអភិវឌ្ឍន៍ និងដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ
Wed,21 July 2021 (Time 07:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 329នាក់)

ខេត្តមណ្ឌលគិរី ៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងសិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម និង ដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង ដើម្បីថែរក្សា ការពារប្រភពទឹកសម្រាប់ផលិតទឹកស្អាតបម្រើជូនប្រជាពលរដ្ឋ តាមតម្រូវការប្រើប្រាស់ក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្ថិតនៅ ភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។

លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា គោលបំណងនៃការចុះពិនិត្យ និងសិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោមនេះ គឺដើម្បីកំណត់ព្រំប្រទល់ ដោះស្រាយព្រំដីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅជុំវិញបឹងទំនប់លើ និងបឹងទំនប់ក្រោម ដើម្បីឲ្យមានភាពងាយស្រួលដល់ក្រុមការងារនៃក្រសួងធនធានទឹក បានរៀបចំប្រព័ន្ធទំនប់បឹងឈានទៅរកការអភិវឌ្ឍផ្ទៃបឹងឲ្យកាន់តែធំស្តុបទឹកបានច្រើន និង ធ្វើរបង ធ្វើផ្លូវព័ទ្ធជុំវិញការពារ ដើម្បីយកប្រព័ន្ធលូ និង ប្រភពទឹកយកមកប្រើប្រាស់សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកនៅក្នុងខេត្ត និង ដោះស្រាយបន្ទាន់ទៅលើផ្ទៃបឹង ជួយជាសក្តានុពល ក្នុងការផ្ដល់ជាប្រយោជន៍ដល់សាធារណជនជុំវិញផង និង ជាបេះដូងរបស់ខេត្ត ដែលនឹងក្លាយជាតំបន់ទេសចរណ៍មួយផងដែរ។ លោក បន្ថែមថា គម្រោងស្តារអភិវឌ្ឍន៍បឹងទំនប់នេះ ទទួលបានការគាំទ្រដោយរដ្ឋាភិបាល ដោយកញ្ចប់ថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹង ក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការទន្ទ្រាន ការបំពុលផ្សេងៗ ពីព្រោះទឹកបឹងនេះទុកដូចជាពាងទឹករបស់យើងរួមគ្នា ដើម្បីប្រើប្រាស់ឲ្យមាន សុវត្ថិភាព និង គុណភាពទឹកជាចំបង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
275 នាក់
ម្សិលមិញ :
180 នាក់
សប្តាហ៍នេះ :
10825 នាក់
ខែនេះ :
32102 នាក់
3 ខែនេះ :
69794 នាក់
សរុប :
753373 នាក់