ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជាខេត្តកែបនាំអំណោយចែកជូនអាជីវករលក់ដូរនៅផ្សារសេះដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្សារ
Wed,21 July 2021 (Time 07:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 289នាក់)

ខេត្តកែប ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកែបបានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារសេះសដែលទទួលរងនូវគ្រោះឧបទ្ទវហេតុអគ្គិភ័យឆេះអស់ទាំងស្រុងចំនួន១៥០គ្រួសារ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប,ឯកឧត្តម សំសារីន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ រួមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការសាខាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករលឹក និងសោកស្តាយជាទីបំផុតចំពោះឧបទ្ទវហេតុដែលកើតមានឡើងនាពេលនេះដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមក៏ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះអគ្គិភ័យទាំងក្នុងគេហដ្នានផ្ទាល់ខ្លួន និងទីប្រជុំជន ព្រោះអាចនឹងនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់ជីវិតផងដែរ។

.ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់អោយប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងឡើងវិញកុំអស់សង្ឃឹម។ ក្រៅពីនេះក៏ត្រូវរួមគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាល ដាលជំងឺកូវីដ-១៩។

គួររំលឹកថា ផ្សារសេះសរ ស្ថិតក្នុង ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលបានលេបត្របាក់អស់ទាំងស្រុងក្នុងហេតុការណ៍អគ្គិភ័យមួយ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានបណ្តាលអោយខូចខាតដល់តូបលក់ដូរ ឥវ៉ាន និងទ្រព្យសម្បត្តិអាជីវករក្នុងផ្សាសេះប្រមាណ១៥០គ្រួសារ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកែបនាំមកផ្តល់ជូនដល់អាជីវករនាពេលនោះ ក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស និងថវិកាចំនួន១០ម៉ឺនរៀល ក្នុងនោះដែរឯកឧត្តម ជិន ប៊ុនស៊ាន ក៏បានឧបត្ថម្ភថវិកាចំនួន១០លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន១០០% នៅឆ្នាំ២០៣០ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាអរគុណ សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការ យ៉ាងល្អលើវិស័យការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
698 នាក់
ម្សិលមិញ :
442 នាក់
សប្តាហ៍នេះ :
8129 នាក់
ខែនេះ :
24805 នាក់
3 ខែនេះ :
61613 នាក់
សរុប :
742526 នាក់