(កណ្ដាល)៖ លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះចាប់គ្រឿងចក្រ ចំនួន៤គ្រឿង ដែលលួចកាយដីបឹងសាធារណៈរបស់រដ្ឋដែលជាដីបឹង មាន ស.ជ.ណ លេខ៧៥ នៅឃុំស្វាយប្រទាល ក្រោយប្រជាពលរដ្ឋប្ដឹងតវ៉ាករណីនេះទៅអាជ្ញាធរ។លោកអភិបាលរងស្រុក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកណ្ដាល ថា «ក្រោយទទួលដំណឹងថាមានជនអនាមិកបានមកកាយដីបំណងព័ទ្ធយកដីបឹងសាធារណៈរបស់រដ្ឋដែលមាន ស.ជ.ណ លេខ៧៥រួចមក លោកបានសុំគោលការណ៍ ពីលោកអភិបាលស្រុក អ៊ូ ឈាង ដើម្បីដឹកនាំកម្លាំងចម្រុះចុះទៅចាប់ឃាត់គ្រឿងចក្របានចំនួន៤គ្រឿង យកទៅរក្សាទុកនៅឯសាលាស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី»។លោកបានអះអាងថា បន្ទាប់ពីចាប់ហើយរួចមក គិតមកដល់យប់ថ្ងៃនេះ ម្ចាស់គ្រឿងចក្រពុំទាន់ចេញមុខដោះស្រាយនៅឡើយទេ ខណៈគេពុំទាន់បានស្គាល់ថានរណាជាម្ចាស់គ្រឿងចក្រនៅឡើយ។លោកបញ្ជាក់ទៀតថា លោកនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្ត ហើយសុំគោលការណ៍ចាត់ការតាមនីតិវិធី ចំពោះករណីរំលោភបំពាននេះ។គួរជម្រាបថា បើតាមការអះអាងពីប្រជាពលរដ្ឋនៅម្ដុំនោះ បានឱ្យដឹងថា គេឃើញគ្រឿងចក្រនេះបានចូលកាយដីព័ទ្ធធ្វើព្រុំ ដើម្បីយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន៣ថ្ងៃមកហើយ។ អ្នកដែលមានបំណងរំលោភយកដីរដ្ឋនេះ ជាអ្នកមានអំណាចម្នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ()
វីដែអូ
ចំនួនអ្នកទស្សនា