ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត។ការចុះពិនិត្យឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ឬលើកទី២ក្ដី គឺត្រូវអនុវត្តតាមការណែនាំ របស់គ្រូពេទ្យរហូតដល់ថ្ងៃកំណត់ទើបវ៉ាក់សាំងមាន សុពលភាពខ្ពស់ ហើយជាងនេះទៀត ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងបង្ការកូវីត.១៩ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវអនុវត្តវិធានការ៣ ការពារនិង៣កុំអោយបានខ្ជាប់ខ្ជួនបន្តទៀត។វ៉ាក់សាំងដែលចាក់ជូនបងប្អូន គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា