ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែបន្ត តាមប្រព័ន្ធវីដេអូអនឡាញ(កម្មវិធី Zoom Meetng)។កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី អស់លោក លោកស្រីជាស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកលោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំង០២ លោកអធិការនគរបាលក្រុង-ស្រុកទាំង០៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំ-សង្កាត់ ដែលបានចូលរួមសរុបចំនួន៩១នាក់។ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អ៊ីន នាយការិយាល័យសរុបផែនកាអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១និងលើកទិសដៅអនុវត្តខែបន្ត។លទ្ធផលនៃកិច្ចប្រជុំការងារប្រចាំខែកក្កដា ឆ្នាំ២០២១នេះ ការងារដែលអនុវត្តបាននៅតាមបណ្តាការិយាល័យជំនាញ តាមបណ្តាអធិការនគរបាលក្រុង-ស្រុកទាំង៥ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំ-សង្កាត់បានអនុវត្តការងារទៅតាមបណ្តាជំនាញរៀងៗខ្លួនបានល្អប្រសើរ។ ទន្ទឹមនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ដល់កម្លាំងនគរបាលទាំងអស់ត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគថ្មីដែលជាជម្ងឺឆ្លងលឿនបំផុត ដោយយើងត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោស្នងការបានជំរុញដល់លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំងបី និងប៉ុស្តិ៍ការពារព្រំដែនត្រូវទប់ស្កាត់ឲ្យបានដាច់ខាតរាល់ការចេញចូលរបស់ប្រជាពលរដ្ឋឆ្លងកាត់តាមច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម) ដើម្បីបង្ការទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីត-១៩។លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍បញ្ជាក់បន្ថែមដល់លោកអធិការក្រុង-ស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍រដ្នបាលទាំង២១ឃុំ-សង្កាត់ ត្រូវពង្រឹងការងារទៅតាមមុខជំនាញរបស់ខ្លួននិងខិតខំតាមដានរាល់កាចេញចូលអ្នកចំណូលថ្មីឲ្យបានច្បាស់លាស់នៅតាមមូលដ្ឋានដែលខ្លួនរស់នៅដោយសហការជាមួយជំនាញមន្ទីរសុខភិបាលខេត្ត ដើម្បីស្វែងរកអ្នកមានវិជ្ជមានជម្ងឺកូវីត-១៩ និងមានវិធានការបិទខ្ទប់កន្លែងនោះកុំឲ្យរីករាលដាលចម្លងដល់អ្នកដទៃ និងធ្វើកាបិទខ្ទប់កន្លែងនោះឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា