ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស.ស.យ.ក ក្រុងសែនមនោរម្យនាំយកបច្ច័យ និងទេយ្យទានចូលរួមរំលែកមរណទុក្ខគ្រួសារសពក្នុងក្រុងសែនមនោរម្យ
Thu,22 July 2021 (Time 03:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ខេត្តមណ្ឌលគិរី ៖ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ ដឹកនាំដោយលោក ឃន់ អូន ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាក្រុង និង ជាតំណាងរដ្ឋបាលក្រុង រួមជាមួយ សមាជិក សមាជិកា មន្រ្តីរាជការ អាជ្ញាធរសង្កាត់ នៅរសៀលថ្ងៃពុធ ១២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ បាននាំយកបច្ច័យ និងទេយ្យទាន ដែលបានមកពីការចូលរួមពីលោកអភិបាល អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ សមាជិក សមាជិកា យុវជន ស.ស.យ.ក ក្រុងទៅចូលរួមរំលែកទុក្ខពិធីបុណ្យសព និងពិធីបុណ្យគំរប់៧ថ្ងៃ ដល់គ្រួសារសព ក្នុងក្រុងសែនមនោរម្យ ដូចខាងក្រោម ៖

១-ចូលរួមរំលែកទុក្ខពិធីបុណ្យខួបគម្រប់៧ថ្ងៃ គ្រួសារនៃសពឈ្មោះ គឹម សារ៉េត ភេទប្រុស ទីលំនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ថវិកាចំនួន៩២ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធវីតាល់ ១កេស ម៉ាស១ប្រអប់ ។

២-ចូលរួមរំលែកទុក្ខពិធីបុណ្យសពឈ្មោះ លន់ ដឺលុច្ សភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ស្លាប់ដោយជំងឺពោះវៀន ក្រពះ ថវិកាចំនួន៤៧ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធវីតាល់១កេស ម៉ាស១ប្រអប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក មាស វឌ្ឍនា ព្រះរាជអាជ្ញា​រងអមសាលាដំបូង​ខេត្ត​មណ្ឌលគិរី បានដឹកនាំសហការីចុះអធិការកិច្ចនៅ​មូលដ្ឋានកងរាជអាវុធហត្ថស្រុកពេជ្រាដា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ស ថេត ចាត់តំណាងនាំទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសន្សំកុសល ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែ មិថុនា ខែកក្កដា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារនៅខែបន្ទាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនពីសប្បុរសជន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលសង្កាត់អូរឫស្សីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងសង្កាត់មកទទួលចាក់វ៉ាក់សាំងដូសទី២ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10 នាក់
ម្សិលមិញ :
264 នាក់
សប្តាហ៍នេះ :
1702 នាក់
ខែនេះ :
6799 នាក់
3 ខែនេះ :
16622 នាក់
សរុប :
68034 នាក់