ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្ត្រីជំនាញចុះបង្ក្រាប និងរឹបអូសឈើរបស់ឈ្មួញឈ្មោះ ប្រុស នៅភូមិចក់ចារ
Thu,22 July 2021 (Time 03:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 558នាក់)

ខេត្តមណ្ឌលគីរី ៖ មន្ត្រីជំនាញបានចុះបង្ក្រាប និងរឹបអូសឈើជាច្រើនម៉ែត្រគូប ជាប្រភេទឈើអារនៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ដែលប្រភពពីអ្នកស្រុកប្រាប់ថា ជាឈើរបស់ឈ្មួញឈ្មោះ ប្រុស។

ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ភ្លាមៗនោះលោក ហាន សុខជា ប្រធានដែនជម្រកសត្វព្រៃកែវសីម៉ា ក៏បានបញ្ជាទៅលោក ខាង សឿង និងលោក លី ដា ប្រធានស្នាក់ការស្រែឈូកឲ្យចុះប្រតិបត្តិការបង្ក្រាបភ្លាមៗតែម្តង។

បើតាមប្រភពពីអ្នកស្រុកបានឲ្យដឹងថា ឈ្មោះ ប្រុស នេះតែងតែគៀងគរប្រមូលទិញឈើពីប្រជាពលរដ្ឋតាមភូមិ ដែលបានចូលកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិពីក្នុងព្រៃស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។

ចំពោះឈើដែលបង្ក្រាបបានមានចំនួន ៨៨ដើម ក្នុងនោះមុខកាត់ ៥គុណ១៥ម៉ែត្រគុណ១៦ម៉ែត្រ មានចំនួន៧ដើម, មុខកាត់ ៥គុណ ១៥ម៉ែត្រគុណ៧ម៉ែត្រ មានចំនួន៤៥ដើម និងមុខកាត់ ៥គុណ១៥ម៉ែត្រគុណ៨ម៉ែត្រ មានចំនួន៣៦ដើម។

ក្រោយធ្វើការវាស់វែងរួច ឈើទាំងនោះត្រូវបានជំនាញធ្វើការរឹបអូសយកទៅរក្សាទុកនៅឯស្នាក់ការបរិស្ថានស្រុកកែវសីម៉ា ដើម្បីទុកជាភស្តុតាង និងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2022 នាក់
ម្សិលមិញ :
2409 នាក់
សប្តាហ៍នេះ :
10677 នាក់
ខែនេះ :
39978 នាក់
3 ខែនេះ :
95043 នាក់
សរុប :
1207951 នាក់