ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តក្រចេះប្រកាសជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋចំនួន៣ស្រុកបន្ថែមទៀត
Mon,26 July 2021 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 349នាក់)

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក.ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជារដ្ឋនៅក្នុងស្រុកចំនួន៣បន្ថែមទៀត ក្នុងនោះមាន ៖ ស្រុកសំបូរ, ស្រុកចិត្របុរី​ និងស្រុកស្នួល។

តាមសេចក្តីប្រកាសរបស់រដ្ឋខេត្តក្រចេះបានបញ្ជាក់ថា នៅតាមគោលដៅដែលរដ្ឋបាលស្រុកនីមួយៗបានរៀបចំចាក់ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះតទៅ នៅវេលាម៉ោង ៨ ៖ ០០នាទីព្រឹក ដល់ម៉ោង១២ ៖ ០០នាទី ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង១៤ ៖ ០០នាទី ដល់ ម៉ោង១៧ ៖ ០០នាទីល្ងាច។

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តក្រចេះក៏អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលមានចាប់ពីអាយុ១៨ ឆ្នាំឡើង អញ្ជើញមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាដោយឥតគិតថ្លៃ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តដើម្បីការពារ និងទប់ស្កាត់នូវរោគរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕ ដោយ ៖ ស៊ាន ចន្ទ័ដា

សូមអានសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តខាងក្រោម ៖

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6592 នាក់
ខែនេះ :
31116 នាក់
3 ខែនេះ :
70280 នាក់
សរុប :
772502 នាក់