អភិបាលខេត្តមណ្ឌលគិរីបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំង សុីណូហ្វាក់ ដើម្បីបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកោះញែក។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩នាពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបានវ៉ាក់សាំងទាំងនេះមកសម្រាប់ចាក់ជូនបងប្អូននាពេលនេះ និងប្រជាពលរដ្ឋទូទាំងប្រទេស មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចលើកទី០១នាពេលនេះ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។ ទន្ទឹមនោះផងដែរឯកឧត្តមអភិបាលខេត្តបានធ្វើការប្រគល់ជូននូវម៉ាស់ចំនួន០១កេសធំ និងទឹកក្រូចកូកាកូឡាចំនួន០៦កេស និងទឹកអាកុលចំនួន៦០លីត្រ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្តបានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ និងកម្លាំងដែលឈជើងនៅចំណុចអូរវ៉ាក់ព្រំទល់ខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី ឯកឧត្តមអភិបាលខេត្តបានធ្វើការប្រគល់ជូននូវម៉ាស់មួយចំនួនទឹកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូចកូកាកូឡាចំនួន០៣កេស និងទឹកអាកុលចំនួន៣០លីត្រ និងថវិកាចំនួន៣០០ដុល្លាអាមេរិក សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ និងការពារជំងឺកូវីដ-១៩ ផងដែរ៕