ខេត្តស្វាយរៀង ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងកាលព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១នេះថា «សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំង ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ-១៩ ទៀត»។ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសដែលអញ្ជើញក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ក្រុងបាវិត ខេត្តស្វាយរៀង នៅមណ្ឌលវិទ្យាល័យជីភូ និងវិទ្យាល័យបាវិតព្រមទាំងបានជួប សំណេះ សំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅទីនោះ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារសង្កាត់ច្រកម្ទេស, លោក ហូ វុទ្ធី ប្រធានក្រុមការងារសង្កាត់ព្រៃអង្គុញ, លោក គាំ រីបូន ប្រធានក្រុមការងារសង្កាត់បាទី, លោក លឹម សៀងហេង អភិបាលក្រុង និងក្រុមប្រឹក្សាសង្កាត់។ឯកឧត្តមបន្តទៀតថា ៖សម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងខិតខំ ប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដែល សកម្មភាពបែបនេះចាត់ទុកថា «វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំងជីវិត» ជួយបងប្អូនឲ្យរួចផុតពីជំងឺ ចង្រៃនេះ។ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះបញ្ជាការដ្ឋានកងទ័ពពិសេសដែលបានបញ្ជូនក្រុមគ្រូពេទ្យមកជួយចាក់វ៉ាក់សាំងនៅក្រុងបាវិត ព្រមទាំងបានជំរុញឲ្យឪពុកម្ដាយទាំងអស់ត្រូវនាំកូនដែលមានអាយុចាប់ពី១២-១៧ឆ្នាំ មកចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឲ្យបានគ្រប់ៗគ្នាតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រឹម តែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាទៀតផង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានដឹកនាំក្រុមការងារអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងចែកគ្រឿងឧបភោគបរិភោគ និង ថវិកាជូនដល់គ្រួសារក្រីក្រ១ និងក្រ២ ចំនួន៥០គ្រួសារដែលកំពុងជាប់ធ្វើចត្តាឡីស័ក ដោយក្នុង១គ្រួសារទទួលបាន អង្ករ, ទឹកស៊ីអ៊ីវ, ទឹកត្រី, មី, ម៉ាស់, ត្រីខ និងថវិកាមួយចំនួន៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា