ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ ប្រគល់រថយន្តក្រុង ២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត
Wed,28 July 2021 (Time 01:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 477នាក់)

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញប្រគល់រថយន្តក្រុង ២ គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីជួយសម្រួលដល់ការជួយដឹកជញ្ជូនពលករពីច្រកទ្វារព្រំដែនទៅកាន់ទីតាំងចចិត្តាឡីស័ក តាមមណ្ឌលនីមួយៗ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្ដល់អំណោយជារថយន្តក្រុង ២ គ្រឿង មកដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលដ៏លំបាកនេះ រដ្ឋបាលខេត្ត ពិតជាមានសេចក្ដីរំភើបក្នុងកាយវិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលបានជួយដល់រដ្ឋបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ពិតជាមានក្តីរីករាយ ហើយនឹងប្រើប្រាស់រថយន្តទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
737 នាក់
សប្តាហ៍នេះ :
3947 នាក់
ខែនេះ :
31286 នាក់
3 ខែនេះ :
121670 នាក់
សរុប :
1340775 នាក់