ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបន្តដំណើរការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកពេជ្រាដា។ ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ គឺមានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក សម្ពន្ធយុវជនស្រលាញ់សន្តិភាព មន្ត្រីជំនាញ និងអាជ្ញាធរ រួមទាំងសមត្ថកិច្ច សហការគ្នាក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេស សម្រាប់ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង គឺបានផ្តល់អទិភាពជូនដល់ចាស់ជរា និងជនពិការផងដែរ។ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងផ្តល់សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនរដ្ឋបាលស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត សូមរួសរាន់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមទីកន្លែងដែលរដ្ឋបាលក្រុង/ស្រុកនីមួយៗ បានកំណត់ ដើម្បីធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។តាមរបាយការណ៍របស់លោក ស៊ន សារុន នាយករដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងវគ្គ ៣ ជូនប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា និងស្រុកកោះញែក គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានអ្នកចាក់លើកទី១ សរុបចំនួន ១០.៥៥៦នាក់។ លោក បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣១០ករណី ឆ្លងថ្មី ០៦ករណី ជាសះស្បើយចំនួន ២០៨ករណី ស្លាប់ ០២ករណី និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១០០ករណី ដោយឡែក អ្នកចត្តាឡីស័កក្នុងមណ្ឌលចំនួន ៧០នាក់ អ្នកបញ្ចប់ពីមណ្ឌលចំនួន ២៧នាក់ និងអ្នកកំពុងស្នាក់នៅមណ្ឌលចំនួន ៤៣នាក់ ហើយអ្នកចត្តាឡីស័កតាមផ្ទះចំនួន ៤២២៣នាក់ ថ្មី ៥២នាក់ អ្នកបញ្ចប់ ចត្តាឡីស័កតាមផ្ទះចំនួន ៣៥៦៦នាក់ ថ្មី ១៦នាក់ និងកំពុងស្នាក់នៅតាមផ្ទះចំនួន ៦៥៧នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា